Wednesday, May 16, 2012

វគ្គបណ្តុះបណ្តាលសកម្មជនយុវជនបក្សជាក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្ស សម រង្ស៊ី

នៅថៃ្ងទី ១៦ ខែ ឧសភា ឆ្នាំ ២០១២ ចលនាយុវជន សម រង្ស៊ី ទូទាំងប្រទេសបានមកជួបជុំគ្នានៅរាជ
ធានីភ្នំពេញ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលសកម្មជនយុវជនបក្សជាក្រុមប្រឹក្សាឃុំ-សង្កាត់ នៃគណ
បក្ស សម រង្ស៊ី ។ វគ្គបណ្តុះបណ្តាលដែលសហការណ៍ជាមួយ IRI នេះគឺប្រព្រឹត្តទៅបានយ៉ាងជោគ
ជ័យ ដោយយុវជនទូទាំងរាជធានី-ខេត្តទទួលបានចំណេះដឹងល្អ និងបទពិសោធន៍ ។ ក្នុងសិក្ខាសា
លាពេញមួយថៃ្ងនោះដែរ លោក សួង សុភ័ណ្ឌ ក៏បានមានប្រសាសផងដែរថា ក្នុងនាមយើងទាំង
អស់គ្នាជាយុវជនគណបក្ស សម រង្ស៊ី ត្រូវតែផ្តាច់ជ្ញាប្តូរមេឃុំគណបក្ស​ ហ៊ុន សែន និយម មកជា
មេឃុំគណបក្ស សម រង្ស៊ី វិញអោយបានយ៉ាងតិច ពាក់កណ្តាលនៃចំនួនសរុប ១៦៣៣ ឃុំ-សង្កាត់
នៅទូទាំងប្រទេស ។ លោកប្រធានយុវជនក៏បានបន្តទៀតថា យុវជន សម រង្ស៊ី ជាយុវជនស័្មគ្រ
ស្លាប់ ដើម្បីបុព្វហេតុ ជាតិ មាតុភូមិកម្ពុជា ដើម្បីមនរសិកាជាតិនិយម ។ យុវជន សម រង្ស៊ី ជាចល




នានៃការផ្តាស់ប្តូរ ។

No comments:

Post a Comment