Thursday, April 26, 2012

កិច្ចជំនួបពិភាក្សាមេដឹកនាំវ័យកេ្មងទូទាំងប្រទេស

នៅថ្ងៃទី ៩-១០ ខែ មេសា​ ឆ្នាំ ២០១២ មេដឹកនាំចលនាយុវជនគណបក្ស សម រង្ស៊ី ទូទាំងប្រទេស
ប្រជុំពិភាក្សារះរកវិធីបងើ្កតកិច្ចសហប្រតិបតិ្តការ រៀបចំកំលាំងចុះឃោសនាការក្នុងពេលបោះឆ្នោត
ឃុំ-សង្កាត់ នាពេលខាងមុខ ។ មេដឹកនាំយុវជនទូទាំងរាជធានី-ខេត្ត មានការផ្តាច់ជ្ញាចិត្តខ្ពស់ ហ៊ាន
ពាក់លីជីវិត ដើម្បីជាតិ និងប្រមូលផ្តុំអ្នកសេ្នហាជាតិគ្រប់ទិសទីដើម្បីបងើ្កតជាការសាមគ្គី បោះឆ្នោត
ផ្តួលរំលំមេដឹកនាំផ្តាច់ការ ហ៊ុន សែន ។​ ចលនាយុវជន សម រង្ស៊ី ទូទាំងប្រទេសត្រូវបានដឹកនាំ
ដោយលោក សួង សុភ័ណ្ឌ ដែលជាវីរះជនសេ្នហាជាតិ ការពារទឹកដី មិនខ្លាចបង្ហូរឈាម ដើម្បីជាតិ
មាតុភូមិ មានទឹកចិត្តស្មោះត្រង់ លះបង់រស់ជាតិដើម្បីជាតិរស់ ។





ចលនាយុវជន សម រង្ស៊ី បើកវគ្គបណ្តុះបណ្តាល

នៅថ្ងៃទី ៧-៨ ខែ មេសា ឆ្នាំ ២០១២ ចលនាយុវជន សម រង្ស៊ី បានបើកវគ្គបងើ្កនសមត្តភាព ស្តីពី ជំនាញនិយាយជាសាធារណះ និងភាពទទួលខុសត្រូវចំពោះយុវជនជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយគណះកម្មាធិការប្រតិបតិ្តចលនាយុវជន ក្រោមការ
ដឹកនាំរបស់លោក សួង សុភ័ណ្ឌ បានជួលគ្រូដែលមានជំនាញច្បាស់មកបង្រៀន។







Tuesday, April 10, 2012

ចលនាយុវជន​ សម រង្ស៊ីទូទាំងប្រទេសមានក្តីកង្វល់ ពីសុខទុក្ខប្រជាពលរដ្ឋ














នៅល្ងាចថៃ្ងទី ០៧ ខែ មេសា ឆ្នាំ ២០១២ លោក សួង សុភ័ណ្ឌ ជាសកម្មជនការពារសិទ្ធិមនុស្សនិងដីធ្លីប្រជាពលរដ្ឋ និងជា
ប្រធានគណះកម្មាធិការប្រតិបត្តិចលនាយុវជនសម រង្ស៊ី បាន
ដឹកនាំដំណាងយុវជនទូទាំងប្រទេសទៅសួរសុខទុក្ខប្រជាពលរដ្ឋ
និងនាំយកជាមួយនូវ ម្សៅសំប៊ូ ស្ករគ្រាប់ ចែកជូនអ្នករងគ្រោះ
នៅបុរីកីឡា។ នៅក្នុងខណះពេលនោះដែរលោកប្រធានចលនា
យុវជន ក៏បានជំរាបជូននូវយុត្តិសាស្រ្តមួយចំនួនដើម្បីការពារ
ក្រុមហ៊ុនទុចរិត ឃិបឃិតនិងមន្រ្តីកាន់អំណាចប្លន់យកដីរាស្រ្ត។

ថៃ្ងទី ០៦ ខែ មេសា ឆ្នាំ​២០១២ប្រជាពលរដ្ឋ នៅបុរីកីឡា​​ទទួលយកសម្ភារះជាសណ្តានចិត្ត ពីអ្នកស្រលាញ់ពលរដ្ឋ


សកម្មជនការពារសិទ្ធិមនុស្ស និងការពារដីធ្លីជូនប្រជាពលរដ្ឋ និងប្រធានអង្គការសិទ្ធិលំនៅដ្ឋានបាននាំយកសម្ភារះជាតង់
ជូនអ្នករងគ្រោះដែលត្រូវបានក្រុមហ៊ុននាង ស៊ុយ សុផាន
ឈូសឆាយផ្ទះ ដោយយល់ឃើញពីទុក្ខលំបាកគ្មានផ្ទះសំបែង ។