Friday, July 20, 2012

សកម្មភាពថ្ងៃដំបូងនៃកម្មវិធីវិទ្យាសាស្រ្តបណ្តុះបណ្តាលយុវជនខែ្មរ

ការចាប់ផ្តើមថ្ងៃដំបូងនៃកម្មវិធីវិទ្យាសាស្រ្តបណ្តុះបណា្តលយុវជនខ្មែរ មកទល់ពេលនេះមានសិស្ស
និស្សិតចុះឈ្មោះចូលរៀន ៣០០ នាក់ជាងហើយ ក្នុងនោះដែរមុខវិជា្ជមួយចំនួនត្រូវពេញ និងនូវ
មុខវិជា្ជមួយចំនួនទៀត ហើយដោយសារតម្រូវការសិស្សនិស្សិតច្រើនការិយាល័យបណ្តុះបណ្តាល
នៃគណះកម្មាធិការប្រតិបតិ្តយុវជនដែលជាស្លាបដ៏សំខាន់របស់គណបក្សសម រង្ស៊ី និងបើកថ្នាក់














រៀនបន្ថែមទៀត​។

គណះកម្មាធិការប្រតិបត្តិចលនាយុវជនសម រង្ស៊ី បើកសាលាបណ្តុះបណ្តាលយុវជនខែ្មរ

ការិយាល័យបណ្តុះបណ្តាលនៃគណះកម្មាធិការប្រតិបតិ្តចលនាយុវជនសម រង្ស៊ី កំពុងបើក
" កម្មវិធីវិទ្យាសាស្រ្តបណ្តុះបណ្តាលយុវជនខែ្មរ " កម្មវិធីវិទ្យាសាស្រ្តបើកបង្រៀនដល់យុវជន
ខែ្មរដោយឥតបង់ថ្លៃ នៅពេលសិស្សនិស្សិតសិក្សាចប់កម្មវិធី និងមានទីផ្សារការងារធើ្វជា
ពិសេសមានសិទ្ធចូលរួម សិក្ខាសាលានានាជាមួយអង្គការផេ្សងៗហើយម្យ៉ាងទទួលបានជំនាញ
ពិតៗ លើសពីនេះទៅទៀតរៀងរាល់ ៣ ខែម្តងសិស្សនិស្សិតទាំងអស់និងបានធើ្វដំណើរកំសាន្ត
ទៅរមណីយដ្ឋានយ៉ាងច្រើនក្នុងប្រទេសកម្ពុជា​ ។​ កម្មវិធីវិទ្យាសាស្រ្តបណ្តុះបណ្តាលយុវជនខែ្មរ
ផ្តោតលើជំនាញ ៣ សំខាន់ : ​ចំណេះដឹងទួទៅ  បចេ្ចកទេសកុំព្យូទ័រ  និងភាសាអង់គេ្លស ។​ កម្ម
វិធីវិទ្យាសាស្រ្តបណ្តុះបណ្តាលយុវជនខែ្មរ ទទួលពាក្យ និងចុះឈ្មោះពីថ្ងៃជូនដំណឹងនេះតទៅ
ហើយចាប់ផ្តើមចូលរៀននៅថ្ងៃ សៅរ៍ ទី ០៧ ខែ កក្តដា ឆ្នាំ ២០១២ ។​ សូមទំនាក់ទំនងអាស័យ
ដ្ឋាន : ផ្ទះលេខ ៥៧៦ ផ្លូវ ជាតិលេខ ២ សង្កាត់ ចាក់អង្រែក្រោម ខ័ណ្ឌ មានជ័យ រាជធានីភ្នំពេញ
ទំនាក់ទំនងទូរស័ព្ទលេខ​ :​​ ០១២ ៩៣៩ ៨៤៥ , ០៦៨ ៣០៨ ៨៧៦ , ០១៦ ៨៨៥ ៣០០ ។
សូមបញ្ជាក់ថា ការិយាល័យបណ្តុះបណ្តាលនៃគណះកម្មាធិការប្រតិបត្តិចលនាយុវជន និង
បើក "  កម្មវិធីវិទ្យាសាស្រ្តបណ្តុះបណ្តាលយុវជនខែ្មរ " នៅទូទាំងប្រទេសក្នុងរយះពេល ៣ខែ
ខាងមុខ​ ។

Wednesday, June 13, 2012

ចលនាយុវជនសម រង្ស៊ីត្រៀមខ្លួនរៀបចំក្បួនថៃ្ងបពា្ចប់

នៅថៃ្ងទី ០១ ខែ មិថុនា ឆ្នាំ ២០១២ ចលនាយុវជនរាជធានីភ្នំពេញបានរៀប
ចំក្បួនធើ្វសណ្តាប់ធ្នាប់ និងចូលរួមដង្ហែឃោសនាទូទាំងរាជធានីភ្នំពេញក្នុង
ខណះពេលនោះមានយុវជនប្រាំពីពាន់នាក់ជាង (៧ ពាន់នាក់) ចូលរួម ។







ចលនាយុវជន សម រង្ស៊ី ខេត្តតាកែវចុះឃោសនារកសមេ្លងឆ្នោត

នៅថៃ្ងទី ២៧ ខែ ឧសភា ឆ្នាំ ២០១២ ចលនាយុវជនខេត្តតាកែវ បានចុះទៅ
ស្រុកអង្គជ័យដើម្បីធ្វើការឃោសនារកសម្លេងឆ្នោត ចលនាយុវជនទាំងអស់








ត្រូវបានដឹកនាំដោយលោក សួង សុភ័ណ្ឌ ប្រធានគណកម្មាធិការប្រតិបត្តិ។

Tuesday, June 12, 2012

ចលនាយុវជន សម រង្ស៊ី ខេត្តបាត់ដំបងចុះសុំសន្លឹកឆ្នោត

នៅក្នុងអំឡុងពេលឃោសនា នាថៃ្ងទី ២២-២៣ ខែ ឧសភា ឆ្នាំ ២០១២ ចល
នាយុវជនចុះចែកខិតប័ណ្ណផ្សព្វផ្សាយពីគោលនយោបាយ ដើម្បីអោយពល
រដ្ឋប្តូរមេឃុំចាស់ មេឃុំគណបក្សផ្តាច់ការ មេឃុំអាយ៉ងយួន បំរើយួនសំ
លាប់ខែ្មរ ។ មកបោះឆ្នោតជូនមេឃុំថ្មី មេឃុំសម រង្ស៊ី មេឃុំបំរើពលរដ្ឋខែ្មរ
យុវជនទាំងអស់បានសុំដល់ពលរដ្ឋនូវសន្លឹកឆ្នោតមួយសន្លឹកជាជោគវាស







នាក្នុងឃុំសង្កាត់របស់ខែ្មរ ។

ចលនាយុវជន សម រង្ស៊ី ត្រៀមខ្លួនឃោសនាថៃ្ងដំបូង

នៅថៃ្ងទី ១៨ ខែ ឧសភា ឆ្នាំ ២០១២ ជាថៃ្ងមុនដំបូងនៃការចុះយុទ្ធនាការ
ឃោសនាបោះឆ្នោត ហើយក៏ជាថៃ្ងដែលចលនាយុវជនសម រង្ស៊ី ទទឹងរងចាំ
ជាយូរណាស់មកហើយ ចលនាយុវជនបានរៀបចំក្បួនធើ្វសណ្តាប់ធ្នាប់បាន
យ៉ាងរលូនដោយគ្មានការរាំងស្ទះពីសំណាក់ជនខិលខូច។ ក្នុងពេលនោះ
ដែរចលនាយុវជនយ៉ាងច្រើនរយនាក់បានដង្ហែរក្នុងក្បួនដោយមានរបៀបរៀបរយ ពោរពេញដោយសីលធម៌ និងសុជីវធម៌ សមជាយុវជនក្នុងគណបក្សប្រជែង





ដ៏ធំហើយជាគណបក្សប្រជាធិបតេយ្យពិតប្រាកដ។

Wednesday, May 16, 2012

វគ្គបណ្តុះបណ្តាលសកម្មជនយុវជនបក្សជាក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្ស សម រង្ស៊ី

នៅថៃ្ងទី ១៦ ខែ ឧសភា ឆ្នាំ ២០១២ ចលនាយុវជន សម រង្ស៊ី ទូទាំងប្រទេសបានមកជួបជុំគ្នានៅរាជ
ធានីភ្នំពេញ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលសកម្មជនយុវជនបក្សជាក្រុមប្រឹក្សាឃុំ-សង្កាត់ នៃគណ
បក្ស សម រង្ស៊ី ។ វគ្គបណ្តុះបណ្តាលដែលសហការណ៍ជាមួយ IRI នេះគឺប្រព្រឹត្តទៅបានយ៉ាងជោគ
ជ័យ ដោយយុវជនទូទាំងរាជធានី-ខេត្តទទួលបានចំណេះដឹងល្អ និងបទពិសោធន៍ ។ ក្នុងសិក្ខាសា
លាពេញមួយថៃ្ងនោះដែរ លោក សួង សុភ័ណ្ឌ ក៏បានមានប្រសាសផងដែរថា ក្នុងនាមយើងទាំង
អស់គ្នាជាយុវជនគណបក្ស សម រង្ស៊ី ត្រូវតែផ្តាច់ជ្ញាប្តូរមេឃុំគណបក្ស​ ហ៊ុន សែន និយម មកជា
មេឃុំគណបក្ស សម រង្ស៊ី វិញអោយបានយ៉ាងតិច ពាក់កណ្តាលនៃចំនួនសរុប ១៦៣៣ ឃុំ-សង្កាត់
នៅទូទាំងប្រទេស ។ លោកប្រធានយុវជនក៏បានបន្តទៀតថា យុវជន សម រង្ស៊ី ជាយុវជនស័្មគ្រ
ស្លាប់ ដើម្បីបុព្វហេតុ ជាតិ មាតុភូមិកម្ពុជា ដើម្បីមនរសិកាជាតិនិយម ។ យុវជន សម រង្ស៊ី ជាចល




នានៃការផ្តាស់ប្តូរ ។