Thursday, May 3, 2012

អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន អញ្ជើញប្រធានចលនាយុវជន សម រង្ស៊ី ធ្វើជាវាគ្មិន

លោក សួង សុភ័ណ្ឌ ជាសកម្មជនការពារសិទ្ធិមនុស្ស ,ដីធ្លី និងជាប្រធានគណះកម្មាធិការប្រតិបតិ្ត
ចលនាយុវជន ត្រូវបានអង្គការលើកកំពស់យុវជនមួយឈ្មោះថា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធាន
យុវជន អញ្ជើញទៅធើ្វជាវាគ្មិនដើម្បីបង្ហាញពីបទពិសោធន៍ដ៏អស្ចារ្យក្នុងនាមជាយុវជនវ័យក្មេង
ដែលមានបទពិសោធន៍ខ្ពស់ក្នុងការការពារពលរដ្ឋ ហានលះបង់ជីវិត ជាវីរះជនស្នេហាជាតិ យ៉ាង
ពិតប្រាកដ។ ឆ្លៀតក្នុងឱកាសនោះលោក សួង សុភ័ណ្ឌ បានបញ្ជាក់ថា នៅលើភពផែនដីអាវុធដែល
អស្ចារ្យជាងគេបំផុតគឺខួរក្បាល ហើយអ្វីដែលមិនអាចលុបជ្រះ និងរឹងបំផុតគឺបេះដូងមនរសិកាជាតិ
គាត់ក៏បានបន្តទៀតថា គ្រូរបស់អ្នកប្រាជ្ញជាធម៌ជាតិ ,បង្គោលទីនៃភាពជោគជ័យមិនដែលរត់មករក
អ្នកទេ ប៉ុន្តែ បង្គោលទីនៃភាពជោគជ័យរងចាំអ្នកជាអាល់ជី ,អ្នកបោះបង់មិនដែលឈ្នះ អ្នកឈ្នះមិន
ដែលបោះបង់ ។ ការតស៊ូដោយមិនញញើតគឺផុសចេញពីក្នុងចិត្ត កំសួលនៃទុក្ខសោកជាសេចក្តីពិត
លោកបានបន្តថា ការដើរត្រូវផ្លូវមួយនាទី ស្នើនិងការដើរដោយខុសផ្លូវអស់មួយជីវិត ,មនុស្សយើង
មិនអាចរស់នៅបានលើសពីមួយជីវិតទេ ដូចនេះសូមអោយមនុស្សយើងស្រលាញ់កិត្តិយស ដំណក់





ទឹកភ្នែករបស់ពលរដ្ឋជាមហាទុករបស់វីរះជន ,យុវជនជាកម្លាំងចលករនៃការផ្លាស់ប្តូរ។

No comments:

Post a Comment