Saturday, March 31, 2012

ជំនួបភាក្សាមេដឹកនាំវ័យកេ្មងនា ថៃ្ងទី ០៩-១០ ខែមេសា ឆ្នាំ ២០១២




ដោយស្មារតីទឹកចិត្តស្រលាញ់ជាតិ ស្រលាញ់ពលរដ្ឋ គិតពីផល
ប្រយោជន៍ជាតិជាធំ ចលនាយុវជនសម រង្ស៊ី ក្រោមការដឹកនាំដោយ

លោក សួង សុភ័ណ្ឌ ជាសកម្មជនការពារសិទ្ធិមនុស្ស និងដីធ្លីទូទាំង

ប្រទេស និងជាប្រធានគណះកមា្មធិការប្រតិបតិ្តផងនោះ បានខិតខំ

ប្រឹងប្រែងដោយមិនគិតពីការលំបាកសោះឡើយ ។​ លោកបានដាក់

ចេញនូវផែនការណ៍ដូចជា

១- រៀបចំយុវជនជាបេក្ខជនជាប់ឆ្នោតនាពេលខាងមុខយកទៅ

បណ្តុះបណ្តាលភាពជាអ្នកដឹកនាំវ័យកេ្មង និងរបៀបដឹកនាំឃុំ-សង្កាត់

ដ៏ឈ្លៀសវ័យ

២- រៀបចំយុវជនជាបេក្ខជនចុះយុទ្ធនាការឃោសនាបោះឆ្នោត

៣- រៀបចំយុវជនធើ្វកូតកម្មអហឹង្សាស្តីពី យុវជននិងការអត់ការងារធើ្វ

៤- រៀបចំប្រជុំយុវជនទូទាំងប្រទេស

Friday, March 30, 2012

ថៃ្ងទី ២៧ ខែ មីនា ឆ្នាំ ២០១២ លោក សួង សុភ័ណ្ឌ សកម្មជនការពារសិទ្ធិមនុស្ស,ដីធ្លីនិងជាប្រធាន គណះកម្មាធិការប្រតិបតិ្តយុវជន សម រង្ស៊ី ចុះជួបពលរដ្ឋ និងកុមារ







ប្រជាពលរដ្ឋយ៉ាងច្រើនគ្រួសារកំពង់រងគ្រោះដោយការបណេ្តញចេញក្នុង

ក្រុងបាត់ដំបង ។កុមារត្រូវទទួលបានការសិក្សាបែជាអត់ ដោយមូលហេតុ

គ្រួសារទីទាល់ក្រនិងអាជ្ញាធរបណេ្តញចេញគ្មានទីជំរកផង​ ។

Thursday, March 29, 2012

ថៃ្ងទី ២៦ ខែ មីនា ឆ្នាំ ២០១២ប្រជាពលរដ្ឋ សហគមន៍បាត់ដំបងមានជ័យធើ្វការបួងសួង ដល់បារមីជួយបណេ្តញក្រុមហ៊ុនសួន មានសម្បត្តិ












ប្រជាពលរដ្ឋយ៉ាងច្រើននាក់ដោយអស់សង្ឃឹមនិងរដ្ឋាភិបាលកម្ដុជាឃុបឃឹតជាមួយ

ក្រុមហ៊ុនទុចរិតមិនទុកផលប្រយោជន៍ជាតិនិងពលរដ្ឋជាធំ ដោយមិនមានអ្វីជាទីពឹង

ទើបទៅបួងសួង សូមអោយម្ចាស់ទឹកម្ចាស់ដី ជួយកំចាត់ក្រុមហ៊ុនទាំងនោះ ។​តែយើង

មើលឃើញថា ទោះជាអាជ្ញាធរមិនអើពើក៏មានយុវជនម្នាក់ ជាអ្នកការពារសិទ្ធិមនុស្ស

ស្រលាញ់ពលរដ្ឋ ចូលជួយដោះស្រាយជូនពលរដ្ឋ។តែបច្ចូប្បន្នយុវជន សួង សុភ័ណ្ឌ

ត្រូវបានតុលាការក្រុមហ៊ុនខេត្តបាត់ដំបង កោះអោយចូលខ្លួននៅថៃ្ងទី ២០ ខែ មេសា

ឆ្នាំ ២០១២ ទៅវិញ​។

Saturday, March 17, 2012

ប្រជាពលរដ្ឋមកពីសហគមន៍បាត់ដំបងមានជ័យនៅខេត្តបាត់ដំបង​​ តវ៉ាប្រឆាំង​​ និងក្រុមហ៊ុនសួន មានសម្បតិ្ត


















កាលពីថៃ្ងទី ១៣ ១៤ និង១៥ កន្លងទៅនេះ លោក សួង សុភ័ណ្ឌ ជាសកម្មជនការពារ

ដីធ្លីទូទាំងប្រទេស និងជាប្រធានគណកម្មាធិការប្រតិបត្តិចលនាយុវជន សម រង្ស៊ី

បានចូលរួមជាមួយប្រជាពលរដ្ឋនៅស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្ត

បាត់ដំបង ។ការធ្វើបាតុកម្មដោយ អហឹង្សាក្នុងគោលបំណង អោយក្រុមហ៊ុន

សួន មានសម្បតិ្ត បពា្ឍប់ការបំពានយកដីប្រជាពលរដ្ឋ ។

Monday, March 5, 2012

កិច្ចជំនួបពិភាក្សាយុវជននៅសង្កាត់ចាក់អង្រែក្រោម ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១២













កាលពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១២ មានកិច្ចពិភាក្សាមួយរវាងយុវជនសង្កាត់ និង
លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនសម រង្ស៊ី នៅផ្ទះលោក យិន ចាន់ភារុណ
អនុប្រធានចលនាយុវជនសង្កាត់ចាក់អង្រែក្រោម វេលាម៉ោង ៣,៣០នាទីល្ងាច ក្នុង
កិច្ចពិភាក្សានោះដែរ លោកប្រធានយុវជនបានកោតសរសើរ និងលើកពីតួនាទីអ្នក
នយោបាយព្រមជាមួយគុណសម្បត្តិនៃការចូលរួមពីសំណាក់យុវជន​ ។

កិច្ចជំនួបពិភាក្សានិងការផ្តល់យុទ្ធសាស្រ្តទាក់ទាញយុវជនខណ្ឌមានជ័យ​​ នាថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១២










ដោយយល់ឃើញពីស្ថានភាពសង្គមបច្ចុប្បន្ន ការមិនគោរពសិទ្ធមនុស្ស
ចលនាយុវជនសម រង្ស៊ី បានប្រឹងប្រែងដោយមិនគិតពីការណើយហត់
ក្នុងការបំពេញនៅបេសសកកម្ម រៀបចំកំលាំងយុវជនអោយបានជោគ
ជ័យ គឺមានថ្នាក់ដឹកនាំយុវជនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ នៅ
ទូទាំងប្រទេស។

ជំនួបពិភាក្សាពង្រឹងកំលាំងយុវជនក្នុងខណ្ឌពោធិសែនជ័យ កាលពីថៃ្ងទី ០១ ខែ មីនា ឆ្នាំ ២០១២














កាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១២ នៅទីស្នាក់ការខណ្ឌពោធិសែនជ័យ មានការពិភាក្សាស្តីពីដំណើរការ យុវជន ក្នុងពេលនោះដែរប្រធានយុវជន

មកពីសង្កាត់នានា បានរាយការណ៍ពីសកម្មភាពដែលបានធើ្វជោគជ័យ

កន្លងមកដើម្បីយកឈ្នះគណបក្សកាន់អំណាចសព្វថ្ងៃ។

ថ្នាក់ដឹកនាំចលនាយុវជនសម រង្ស៊ី ទៅផ្តល់ យុទ្ធសាស្រ្តការពារដីធ្លីជូនពលរដ្ឋ









កាលពីថៃ្ងទី ២៩ ខែ កុម្ភះ ឆ្នាំ ២០១២ លោក​ សួង សុភ័ណ្ឌ ប្រធាន

ចលនាយុវជននិងលោក សុន ធន ក្រុមប្រឹក្សាខេត្តកំពង់ធំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានទៅ

ជួបប្រជាពលរដ្ឋនៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដើម្បីផ្តល់

វិធីសាស្រ្តការពារទប់ទល់និងការរំលោភបំពានពីលំណាក់អ្នក

វិនិយោគល្មើសច្បាប់ ។

ថ្នាក់ដឹកនាំយុវជនសម រង្ស៊ី ចុះជួយពលរដ្ឋ នៅខេត្តបាត់ដំបង












កាលពីថៃ្ងទី ២៧ ខែ កុម្ភះ ឆ្នាំ ២០១២ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការ

រំលោកយកដីធ្លីពីសំណាក់អ្នកមានអំណាច បានមកធើ្វការតវ៉ានៅក្រុងបាត់ដំបង

ដោយពលរដ្ឋទាំងអស់មកពី ស្រុកសំពៅលូន ស្រុកភ្នំព្រឹក ទាមទារអោយលោក

អភិបាលខេត្ត ធើ្វការដោះស្រាយជាបន្ទាន់​ ។

ការរៀបចំផែនការរិទ្ធចំណងយុទ្ធនាការយុវជន ថៃ្ងទី ១៩ខែ កុម្ភះ ឆ្នាំ ២០១២






ជំនួបពិភាក្សារវាងសមាជិកគណកម្មាធិការប្រតិបតិ្ត ចលនាយុវជនសម រង្ស៊ី កាលពី

ថៃ្ងទី ១៩ ខែ កុម្ភះឆ្នាំ ២០១២ វេលាម៉ោង ២ សៀល នៅទីស្នាក់ការកណ្តាលគណបក្ស

ស្តីពី ការតាមដានការងារចាស់ និង ការពិភាក្សា បងើ្កត អនុវត្តន៍ផែនការថ្មី​។

Friday, March 2, 2012

វេទិការស្វែងរកដំណោះស្រាយការកាត់បន្ថយតមៃ្លអាហារ

​​​​​​​

ខាងស្តាំដៃ លោក សួង សុភ័ណ្ឌ ជាយុវជនមកពីគណបក្សនរោត្តមរាណរិទ្ធិ ចំណែកខាងឆ្វេងមន្រ្តីសង្គមស៊ីវិល


សាមគ្គីភាពរវាងយុវជនជាថ្នាក់ដឹកនាំវ័យកេ្មង


លោក សួង សុភ័ណ្ឌ​ និងយុវជនមកពីគណបក្ស
ប្រជាជន

លោក សួង សុភ័ណ្ឌ និងយុវជនមកពីគណបក្ស
ហ៊ិន ស៊ីមប៊ិច


ខាងឆ្វេងដៃលោក សួង សុភ័ណ្ឌ ជាយុវជនមកពីគណបក្សសិទ្ធិមនុស្ស
ទាក់ទិន្ននិងការឡើងថ្លៃចំណីអាហារ​ ហើយដើម្បី
កាត់បន្ថយតម្លៃអាហារ​​ លោក សួង សុភ័ណ្ឌ បាន
លើកឡើងថា សំរាប់គណបក្ស សម រង្ស៊ីវាមិន
មែនការលំបាកទេ ព្រោះគណបក្ស សម រង្ស៊ី
បានដាក់ចូលក្នុងគោលនយោបាយនៃការបោះ
ស្រាយជាអទិភាពរួចទៅហើយ ។​ ជាការពិតណាស់
ចំណីអាហារជាជីវិតរបស់ប្រជាពលរដ្ឋ លោកបាន
លើកឡើងបន្តទៀតថា ត្រូវបង្កើនផលិតផលក្នុង
ស្រុក ជំនួសផលិតផលនាំចូល​ ត្រូវប្រើប្រាស់ដី
ដែលមានស្រាប់អោយអស់ពីលទ្ធភាពដូចប្រទេស
ជប៉ុន ចំនែកដីសម្បទាន ដីព្រៃ ដីរ៉ែ ដែលសព្វថ្ធៃ
រដ្ឋាភិបាលសម្បទានអោយក្រុមហ៊ុន ឯកជន ដែល
មានចំនួនចំនួនប្រមាណ ៧ លានហិចតា បាន
ប្រាក់ចូលថវិការជាតិត្រឹមតែ ១០ លានដុល្លាប៉ុន្នោះ
បើគិតជា ១ ហិតាក្នុង​១ឆ្នាំ ត្រឹមតែ ១,៥​ ស្មើនិង​
៦ ពាន់រៀលប៉ុនោ្នះ​ ដូច្នេះដីទាំងអស់នេះត្រូវជួល
អោយពលរដ្ឋទើបប្រសើរជាង​ ។


នៅថ្ងៃ ព្រហស្បតិ ទី ០២ ខែ មីនា ឆ្នាំ ២០១២​ ម៉ោង ៨ ព្រឹកថ្ងៃនេះ
លោក សួង សុភ័ណ្ឌ ប្រធានគណកម្មាធិការប្រតិបតិ្តចលនាយុវជន
សម រង្ស៊ី បានចូលរួមដេញដោលមតិ និងបង្ហាញពីសមត្ថភាព
ជាអ្នកដឹកនាំវ័យក្មេងខាងការដោះស្រាយវិបត្តិចំណីអាហារ ។