Wednesday, May 16, 2012

វគ្គបណ្តុះបណ្តាលសកម្មជនយុវជនបក្សជាក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្ស សម រង្ស៊ី

នៅថៃ្ងទី ១៦ ខែ ឧសភា ឆ្នាំ ២០១២ ចលនាយុវជន សម រង្ស៊ី ទូទាំងប្រទេសបានមកជួបជុំគ្នានៅរាជ
ធានីភ្នំពេញ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលសកម្មជនយុវជនបក្សជាក្រុមប្រឹក្សាឃុំ-សង្កាត់ នៃគណ
បក្ស សម រង្ស៊ី ។ វគ្គបណ្តុះបណ្តាលដែលសហការណ៍ជាមួយ IRI នេះគឺប្រព្រឹត្តទៅបានយ៉ាងជោគ
ជ័យ ដោយយុវជនទូទាំងរាជធានី-ខេត្តទទួលបានចំណេះដឹងល្អ និងបទពិសោធន៍ ។ ក្នុងសិក្ខាសា
លាពេញមួយថៃ្ងនោះដែរ លោក សួង សុភ័ណ្ឌ ក៏បានមានប្រសាសផងដែរថា ក្នុងនាមយើងទាំង
អស់គ្នាជាយុវជនគណបក្ស សម រង្ស៊ី ត្រូវតែផ្តាច់ជ្ញាប្តូរមេឃុំគណបក្ស​ ហ៊ុន សែន និយម មកជា
មេឃុំគណបក្ស សម រង្ស៊ី វិញអោយបានយ៉ាងតិច ពាក់កណ្តាលនៃចំនួនសរុប ១៦៣៣ ឃុំ-សង្កាត់
នៅទូទាំងប្រទេស ។ លោកប្រធានយុវជនក៏បានបន្តទៀតថា យុវជន សម រង្ស៊ី ជាយុវជនស័្មគ្រ
ស្លាប់ ដើម្បីបុព្វហេតុ ជាតិ មាតុភូមិកម្ពុជា ដើម្បីមនរសិកាជាតិនិយម ។ យុវជន សម រង្ស៊ី ជាចល




នានៃការផ្តាស់ប្តូរ ។

Tuesday, May 15, 2012

ចលនាយុវជន សម រង្ស៊ី រាជធានីភ្នំពេញនិងសមាជិក គណះកម្មាធិការប្រតិបតិ្តរៀបចំឃោសនាឃុំ-សង្កាត់

នៅថៃ្ងទី ១៥ ខែ ឧសភា ឆ្នាំ ២០១២ លោក សួង សុភ័ណ្ឌ ប្រធានគណះកម្មាធិការប្រតិបតិ្តនិងសមា
ជិក បានរៀបចំខិតប័ណ្ណ ទង់ជាតិ យ៉ាងស្វាហាប់ ដើម្បីទ្រាមខ្លួន ធើ្វការឃោសនានៅថៃ្ងទី ១៨ ក្នុង
រាជធានីភ្នំពេញ។ ចលនាយុវជន សម រង្ស៊ី ទូទាំងប្រទេសក្រោមការដឹកនាំរបស់លោកសួង សុភ័ណ្ឌ


បានប្រឹងប្រែងដើម្បីយកឈ្នះលើការបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខ ។

ថ្នាក់ដឹកនាំចលនាយុវជន សម រង្ស៊ី បងើ្កតសហគមន៍ជូនពលរដ្ឋរងគ្រោះ

នៅថៃ្ងទី ១១ ខែ ឧសភា ឆ្នាំ ២០១២ លោក សួង សុភ័ណ្ឌ ជាសកម្មជនការពារសិទ្ធិមនុស្ស,ដីធ្លី​ និង
ជាប្រធានគណកម្មាធិការប្រតិបតិ្តចលនាយុវជនសម រង្ស៊ី បានជួបជុំជាមួយប្រជាពលរដ្ឋនៅស្រុក
បវេល ខេត្តបាត់ដំបង ។​ ការជួបជុំក្នុងគោលបំណង : ពន្យល់ពលរដ្ឋអោយចេះតស៊ូដោយស្រប
ច្បាប់ជំទាស់ជាដាច់ខាតចំពោះការឈ្លានពានពីសំណាក់បក្សពួក លោក ហ៊ុន សែន មន្រី្តញាណ
អំណាច , ចងក្រងកម្លាំងសាមគ្គីរវាងពលរដ្ឋ និងពលរដ្ឋ ,ជាពិសេសលោក សួង សុភ័ណ្ឌ បាន
និយាយទៅកាន់ពលរដ្ឋថា លោកជាមនុស្សម្នាក់ស្ម័គ្រស្លាប់ដើម្បីបុព្វហេតុសិទ្ធិមនុស្ស ,ដីធ្លី និង






យុតិ្តធម៌សង្គម ។

ពលរដ្ឋ និងយុវជនរងគ្រោះត្រូវការមេដឹកនាំដើរត្រូវផ្លូវ

នៅថៃ្ងទី ០៦ ខែ មេសា ឆ្នាំ ២០១២ លោក ប៉ែន ឈឿន ប្រធានគណបក្សខណ្ឌដង្កោ បានរៀបចំកម្ម
វិធីជំនួបជនរងគ្រោះ ដែលក្នុងនោះមានការចូលរួមពីអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងថ្នាក់ដឹក
នាំចលនាយុវជន សម រង្ស៊ី ផងដែរ ។ យុវជន និងពលរដ្ឋមួយចំនួនធំបានបង្ហាញពីក្តីកង្វល់របស់


ខ្លួន ពីការឈឺចាប់ដែលរដ្ឋាភិបាលបច្ចុប្បន្ន បណេ្តញពួកគាត់ចេញពីលំនៅដ្ឋាន​ ។

កិច្ចជំនួបពិភាក្សាយុវជនទូទាំងខេត្តកំពត

នៅថៃ្ងទី ០៥ ខែ មេសា ឆ្នាំ​ ២០១២ ចលនាយុវជនទូទាំងខេត្តកំពត បានមកជួបជំគ្នាដែលមានចំនួន
១៤៣នាក់ កម្មវិធីនោះដែររាបចំឡើងដោយ លោក សួង សុភ័ណ្ឌ ប្រធានគណះកម្មាធិការប្រតិបតិ្ត
ចលនាយុវជន សម រង្ស៊ី និងជាសកម្មជនការពារសិទ្ធិមនុស្សុ,ដីធ្លីនៅទូទាំងប្រទេសកម្ពុជា។ កម្មវត្ថុ
នៃអង្គពិធី គឺដើម្បីរឹទ្ធចំណងសម័្ពន្ធភាពរវាងយុវជន និងយុវជន , ដើម្បីរៀបចំយុវជនចូលរួមយុទ្ធនា
ការឃោសនាបោះឆ្នោត ឃុំ-សង្កាត់ និងដើម្បីផេ្ទរបទពិសោធន៍ភាពជាអ្នកដឹកនាំវ័យកេ្មងផងដែរ ។







ក្នុងកិច្ចជំនួបពិភាក្សានោះដែរក៏មានការចូលរួមពី លោកជំទាវ ជូឡុង ស៊ូម៉ារ៉ា ជាអ្នកដំណាងរាស្រ្ត​ និងឯកឧត្តម ជា ប៉ូច ប្រធានគណបក្ស សម រង្ស៊ី ខេត្តកំពត ។

Thursday, May 3, 2012

អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន អញ្ជើញប្រធានចលនាយុវជន សម រង្ស៊ី ធ្វើជាវាគ្មិន

លោក សួង សុភ័ណ្ឌ ជាសកម្មជនការពារសិទ្ធិមនុស្ស ,ដីធ្លី និងជាប្រធានគណះកម្មាធិការប្រតិបតិ្ត
ចលនាយុវជន ត្រូវបានអង្គការលើកកំពស់យុវជនមួយឈ្មោះថា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធាន
យុវជន អញ្ជើញទៅធើ្វជាវាគ្មិនដើម្បីបង្ហាញពីបទពិសោធន៍ដ៏អស្ចារ្យក្នុងនាមជាយុវជនវ័យក្មេង
ដែលមានបទពិសោធន៍ខ្ពស់ក្នុងការការពារពលរដ្ឋ ហានលះបង់ជីវិត ជាវីរះជនស្នេហាជាតិ យ៉ាង
ពិតប្រាកដ។ ឆ្លៀតក្នុងឱកាសនោះលោក សួង សុភ័ណ្ឌ បានបញ្ជាក់ថា នៅលើភពផែនដីអាវុធដែល
អស្ចារ្យជាងគេបំផុតគឺខួរក្បាល ហើយអ្វីដែលមិនអាចលុបជ្រះ និងរឹងបំផុតគឺបេះដូងមនរសិកាជាតិ
គាត់ក៏បានបន្តទៀតថា គ្រូរបស់អ្នកប្រាជ្ញជាធម៌ជាតិ ,បង្គោលទីនៃភាពជោគជ័យមិនដែលរត់មករក
អ្នកទេ ប៉ុន្តែ បង្គោលទីនៃភាពជោគជ័យរងចាំអ្នកជាអាល់ជី ,អ្នកបោះបង់មិនដែលឈ្នះ អ្នកឈ្នះមិន
ដែលបោះបង់ ។ ការតស៊ូដោយមិនញញើតគឺផុសចេញពីក្នុងចិត្ត កំសួលនៃទុក្ខសោកជាសេចក្តីពិត
លោកបានបន្តថា ការដើរត្រូវផ្លូវមួយនាទី ស្នើនិងការដើរដោយខុសផ្លូវអស់មួយជីវិត ,មនុស្សយើង
មិនអាចរស់នៅបានលើសពីមួយជីវិតទេ ដូចនេះសូមអោយមនុស្សយើងស្រលាញ់កិត្តិយស ដំណក់





ទឹកភ្នែករបស់ពលរដ្ឋជាមហាទុករបស់វីរះជន ,យុវជនជាកម្លាំងចលករនៃការផ្លាស់ប្តូរ។

ចលនាយុវជនគណបក្ស សម រង្ស៊ី ជួបលៀងបញ្ជាក់ពីសាមគ្គីភាពដ៏រឹងមាំ

នៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១២ មេដឹកនាំចលនាយុវជនគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ
បានជួបជុំគា្នក្នុងកម្មវិធីជួបលៀងដើម្បីរឹតចំណងសាមគ្គីភាព និងការត្រៀមខ្លួនចុះយុទ្ធនាការឃោស



នាបោះឆ្នោតឃុំ-សង្កាត់ នាថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១២ខាងមុខនេះ ។នៅសល់តែ ១៦ ថ្ងៃដល់ពេល
ឃោសនា និង ៣២ ថ្ងៃទៀតប៉ុណ្នោះដល់វេលាបោះឆ្នោតហើយ ។កម្មវិធីនេះធើ្វនៅទីស្នាក់ការ
កណ្តាលគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញដែលរៀបចំឡើងដោយ លោក សួង សុភ័ណ្ឌ ប្រធាន
គណះកម្មាធិការប្រតិបត្តិចលនាយុវជន សម រង្ស៊ី ក្នុងកម្មវិធីនោះមានថ្នាក់ដឹកនាំចលនាយុវជនចូល
រួមប្រមាណជា ៦០ នាក់។

មេដឹកនាំចលនាយុវជន សម រង្ស៊ី ជួបជាមួយពលរដ្ឋរងគ្រោះនៅខេត្តបាត់ដំបង

នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០១២ លោក សួង សុភ័ណ្ឌ ជាសកម្មជនការពារសិទ្ធិមនុស្ស ,ដីធ្លី ក្នុង
ប្រទេសកម្ពុជា​ និងជាប្រធានគណះកម្មាធិការប្រតិបតិ្តចលនាយុវជន បានចុះជួបប្រជាពលរដ្ឋនៅ
ខេត្តបាត់ដំបង និងបញ្ចាំងកុនពីសកម្មភាពរំលោភសិទ្ធិមនុស្ស ការឈ្លានពានយកដីធ្លីពីសំណាក់
ប្រទេសជិតខាង ព្រមទាំងអំពើយង់ឃ្នងអមនុស្សធម៌ពីមេដឹកនាំខែ្មរក្រហមលោក ហ៊ុន សែន​ ក្នុង
គោលបំណងអោយពលរដ្ឋមើលឃើញកាន់តែច្បាស់ពីអំពើដ៏ខៅ្មងងឹត​ ។






Tuesday, May 1, 2012

វេទិការដេញដោលមតិចលនាយុវជនគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ

នៅថ្ងៃទី ២៩ -៣០ ខែ មេសា ឆ្នាំ ២០១២ ចលនាយុវជន សម រង្ស៊ី បានដេញដោលមតិ ដែលកម្មវិធី
នេះរៀបចំដោយវិទ្យាស្ថានសាធារណះរដ្ឋអន្តរជាតិ IRI សហការជាមួយគណបក្ស សម រង្ស៊ី ក្រោម
ប្រធានបទ : បញ្ហាសុខភាព  បញ្ហាទំនាស់ដីធ្លីបញ្ហាបរិស្ថាន និងមូលហេតុដែលនាំអោយទំនិញឡើង
ថ្លែ  ដែលមានយុវជនចូលរួមប្រមាណជា ១០០ នាក់ និងមានការចូលរួមពីថ្នាក់ដឹកនាំដូចជា






 ឯកឧត្តម គី វណ្ណដារ៉ា , ឯកឧត្តម ហូរ វ៉ាន់ និងដឹកនាំចលនាយុវជនដោយ លោក សួង សុភ័ណ្ឌ ប្រធានគណះកម្មាធិការប្រតិបត្តិ។